Header Ads

test

លាយម្សៅលក់

ប្រទេសយើងមានអ្នកលាយម្សៅលាបមុខលក់ច្រើនណាស់ ដែលបានក្លាយជាអ្នកមានរួចទៅហើយ។ខ្ញុំបានជួបលោកជំទាវ៥នាក់នៅប្រទេសកម្ពុជា ហើយខ្ញុំគិតថាមានអ្នកមានច្រើនទៀតដែលអាចក្លាយជាអ្នកមានពីការលក់ម្សៅលាយ។ពួកគាត់បានក្លាយជាអ្នកមានយ៉ាងស្ងៀមស្ងាត់​(អ្នកមានមុខមាត់)។ ខ្ញុំមិនបញ្ចេញឈ្មោះគាត់ទេព្រោះគាត់ស្នើសុំមិនឲ្យបញ្ចេញឈ្មោះ។ការងារនេះវាបានប្រព្រឹត្តទៅ ៖

គាត់ទៅរៀនធ្វើម្សៅលាយនៅឯប្រទេសថៃ ព្រោះថាប្រទេសថៃគឺជាប្រទេសដែលពូកែខាងវិស័យផលិតផលគ្រឿងក្រអូបម្សៅគ្រឿងក្រអូបលេលាបមុខ ឬស្បែកធ្វើឲ្យសយ៉ាបមានប្រសិទ្ធភាព។ រៀនអស់ប្រាក់ ១២០,០០B (ប្រហែលជា ៣០០$) នៅកំឡុងឆ្នាំ១៩៩០-២០០០ ក្រោយពីពួកគាត់ចេះហើយ គាត់លាយម្សៅលក់តាមរូបមន្តដែលគាត់ចេះនេះគឺប្រើដើមទុនត្រឹមតែ៥០$ប៉ុណ្ណោះគាត់ចំណាយដើមទុនអស់៥០$អាចលាយម្សៅលាបមុខបាន២០០$ ទៅ ២៥០$។​ហើយគាត់ចេះតែពង្រីកការលក់ជាបន្តបន្ទាប់រហូតដល់លក់ទូទាំងប្រទេស។

គាត់ប្រាប់ថាការលក់ម្សៅលាយកាលនោះគ្មានការផ្សព្វផ្សាយពាណិជ្ជកម្មដូចឥឡូវនេះទេគឺឲ្យតែម្សៅយើងល្អ អតិថិជននិយាយតៗគ្នាប្រាប់តៗគ្នា និងណែនាំតៗគ្នា…។ល។គាត់លក់ម្សៅត្រឹមតែ៣ឆ្នាំអាចរកបានលុយទិញផ្ទះដល់ទៅពីរល្វែង។គាត់ប្រាប់ទៀតថាមុខរបរនេះវាមិនងាយសាបសូន្យទេ ព្រោះខ្មែរយើងនិយមទិញម្សៅលាបមុខតាំងពីបុរាណមកម្ល៉េះរហូតដល់លេងជារឿង​(រឿងម៉ាក់ថឺង) ទៀតផង ព្រោះស្រីៗជំនាន់នោះចង់ស្អាតណាស់ ចំណែកសម័យនេះទាំងប្រុសទាំងស្រីចង់ស្អាតដូចគ្នា។គាត់ប្រាប់ថាលក់ឲ្យមនុស្សប្រុសដាច់ជាងមនុស្សស្រីផង។​គាត់មិនអាចប្រាប់រូបមន្ដលាយម្សៅនេះបានទេ តែគាត់ប្រាប់ថាបើនរណាចង់រៀនលាយម្សៅទៅរៀននៅប្រទេសថៃចុះ ប្រហែលជា៣ខែទៅ៤ខែចេះសព្វមុខហើយ។

No comments