ហាងលក់សម្លៀកបំពាក់
ពីនាក់ប្តីប្រពន្ធជាជនជាតិខ្មែរបានទៅលេងប្រទេសថៃ។ ពួកគេបានដើរមើលការរកស៊ី វិស័យសម្លៀកបំពាក់ ពេលត្រឡប់មកកម្ពុជាវិញគេមានគំនិតរកស៊ីមួយគឺនាំយកសម្លៀកបំពាក់មកលក់នៅស្រុកខ្មែរ។ ពួកគេបានទិញតូបលក់សម្លៀកបំពាក់នៅក្នុងផ្សារមួយទទួលបានជោគជ័យយ៉ាខ្លាំងក្នុងរយៈពេលមួយឆ្នាំ។ ពីមួយថ្ងៃៗយើងឃើញថា មានអតិថិជនចូលទៅទិញស្លៀកបំពាក់ពីតូបគាត់យ៉ាងហូរហែ។តើគេមានយុទ្ធសាស្ត្រយ៉ាងដូចម្ដេច?
ពួកគេមានយុទ្ធសាស្ត្រលក់ដូចតទៅ៖
ពួកគេបានរចនាតុបតែងតូបមានរូបរាងខុសប្លែក និងស្អាតជាងគេ។ ប្រការនេះធ្វើឲ្យតូបរបស់គាត់ទទួលបានការទាក់ទាញទឹកចិត្តឲ្យអតិថិជនចាប់អារម្មណ៍ ព្រមទាំងគិតថា ហាងរបស់ពួកគេមានផលិតផលល្អទំនើប។
ពួកគេបានព្យួរខោអាវធំពីរ។ ខោអាវទាំងពីរនេះធំជាងខ្លួនដំរីទៅទៀត នរណាក៏មានការចាប់អារម្មណ៍ចំពោះខោអាវនេះដែរ។ គេតែងនិយាយអំពីភាពប្លែកពីវា ព្រមទាំងយកទូរស័ព្ទថត និងបានបង្ហោះតាម Facebook។ នេះគឺយុទ្ធសាស្រ្តផ្សព្វផ្សាយពាណិជ្ជកម្មដែលល្អផងដែរ។
ពួកគេបានទិញសម្លៀកបំពាក់ពីប្រទេសថៃដែលសុទ្ធតែជាសម្លៀកបំពាក់ទំនើប ទាន់សម័យ និងពេញនិយម។ ពួកគេបានលក់ក្នុងតម្លៃសមរម្យមិនកាត់ថ្លៃខ្ពស់ មិនចុះតម្លៃទាបពេកមានទាំងសម្លៀកបំពាក់លក់ដុំនិង លក់រាយ។
ពួកគេបានជួលអ្នកលក់ ប្រចាំការពីរនាក់ ភេទស្រីមានរូបរាងស្រស់ស្អាតបាត និងរួសរាយរាក់ទាក់។ អ្នកលក់តែងតែអញ្ជើញអតិថិជនឲ្យចូលមើលសម្លៀកបំពាក់ក្នុងហាង។ ពួកគេតែងញញឹមដាក់អតិថិជន ព្រមទាំងធ្វើការគារវៈកិច្ចស្វាគមន៍យ៉ាងកក់ក្តៅទៀតផង។ ទោះជាអតិថិជនទិញឬមិនទិញ ពួកគេតែងអគុណចំពោះការចូលមកទស្សនាសម្លៀកបំពាក់ក្នុងតូបរបស់គាត់។
ពួកគេតែងតែមានវត្ថុអនុស្សាវរីយ៍ ថែមជូនអតិថិជនណាដូចជាកន្សែងពោះគោ ស្រោមជើងសម្រាប់ថែមជូនអតិថិជន និងចំពោះអតិថិជនណាដែលបានទិញសម្លៀកពីហាងរបស់ពួកគាត់ផងដែរ។
៦.ពូកគេតែងមានទឹកត្រជាក់មួយដប់សម្រាប់អតិថិជននៅពេលដំបូងដើម្បីឲ្យអតិថិជនត្រជាក់ចិត្ត ព្រមទាំងមានភាពស្រស់ស្រាយ។ សម្រាប់អតិថិជនដែលមានកូនទៅជាមួយ ពួកគេមានជូនប្រដាប់ក្មេងៗលេងដើម្បីទាក់ទាញទឹកចិត្តឪពុកម្តាយ។
ទាំងនេះគឺជាកត្តាសំខាន់នៅក្នុងការរួមចំណែកជ្រោមជ្រែងដល់ភាពជោគជ័យរបស់ពួកគេ។ នៅមានកត្តាយន្តសាស្ត្រជាច្រើនទៀតដែលយើងរកឃើញ ឬបង្កើតបានទៅតាមគំនិតប្រាជ្ញា និងស្ថានភាពទីផ្សាររៀងខ្លួន។
ចូរធ្វើអ្វីដែលអ្នកដ៏ទៃមិនធ្វើ ចូរធ្វើអ្វីដែលខុលប្លែកពីអ្នកដ៏ទៃ ទើបទទួលបានការចាប់អារម្មណ៍ មិនត្រូវប្រើយុទ្ធសាស្ត្រដូចពួកគេនោះទេ។

Post a Comment