Header Ads

test

បើកហាងកាហ្វេជួបជុំពិភាក្សា


មនុស្សត្រូវការជួបជុំដើម្បីពិភាក្សាគ្នាច្រើនណាស់ដូចជា គូស្នេហ៍ពិភាក្សាគ្នាអំពីរឿងស្នេហារបស់ពួកគេសិស្សនិស្សិតត្រូវការពិភាក្សាគ្នាអំពីរឿងសិក្សា បុគ្គលិត្រូវការពិភាក្សាគ្នារឿងការងារ អ្នកដែលអត់ការងារធ្វើក៏ត្រូវពិភាក្សារឿងរកការងារធ្វើ អ្នកមានវិបត្តិត្រូវការពិភាក្សាគ្នាអំពីដំណោះស្រាយ។ អ្នករកស៊ីត្រូវការពិភាក្សាអំពីកិច្ចការជំនួញ។ល។ លើសពីនេះទៅទៀត ហាងការហ្វេក៏ជាកន្លែងពិភាក្សាគ្នា លក់ ទិញនូវទំនិញ និងសេវាកម្មផ្សេងៗផងដែរ។​


យើងត្រូវបង្កើតហាងកាហ្វេមួយដែលមានទីកន្លែងចូលចតធំទូលាយនិងកន្លែងអង្គុយផឹកការហ្វេពិភាក្សាគ្នាដែលហាងការហ្វេរបស់យើងត្រូវមានការរៀបចំសម្រួលឲ្យមានបរិយាកាសពិភាក្សាគ្នាបានល្អប្រសើរដោយយើងត្រូវមានកាសម្របសម្រួលខាងពេលវេលា ទីកន្លែង និងឧបករណ៍សម្ភារ។

លើសពីនេះទៅទៀតហាងការហ្វេរបស់យើងក៏មានបន្ទប់សាលមួយនិងមានការរៀបចំកម្មវិធីសម្រាប់វាគ្មិនឡើយនិយាយអត្ថាធិប្បាយចែករំលែកចចំណេះដឹងផ្សេងៗទៅតាមកម្មវិធីដែលយើងបានរៀបចំដូចជាកម្មវិធីស្តីអំពីស្នេហា ការងារ មុខរបរ ការសិក្សា ការដឹកនាំនិងការធ្វើជំនួយផ្សេងៗ។បន្ទប់ផឹកការហ្វេរបៀបនេះសម្រាប់តែអតិថិជនណាដែលត្រូវការចំណេះដឹងតែប៉ុណ្ណោះមិនត្រូវធ្វើកណ្ដាលវាលថ្លង់ដល់អតិថិជនផ្សេងទៀតដែលត្រូវកាពិភាក្សាគ្នានោះទេ។សម្រាប់ការផឹកការហ្វេដើម្បីស្តាប់ការចែករំលែករបស់វាគ្មិនត្រូវបង់សេវាតិចតួចបន្ថែមទៀត។

នៅក្នុងហាងការហ្វេនេះយើងត្រូវមានបណ្ណាល័យមួយ និងបណ្ណាគារមួយទៀតផងដែរ។បណ្ណាល័យសម្រាប់ឲ្យអតិថិជនខ្ចីសៀវភៅផ្សេងៗយកទៅអាន ចំណែកបណ្ណាគារសម្រាប់លក់សៀវភៅឬឯកសារផ្សេងៗទៅឲ្យអតិថិជនដែលត្រូវការ។​ ត្រង់នេះគឺជាចំណុចទាក់ទាញមួយដែរសម្រាប់អតិថិជន ហាងការហ្វេរបស់យើង។

No comments